ទំនុក‌ដំកើង 105:29-35 KHOV

29 ទ្រង់​ក៏​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ​ត្រឡប់​ទៅ​ជា​ឈាមហើយ​ឲ្យ​ត្រី​ទាំង​អស់​ស្លាប់​ទៅ

30 ស្រុក​គេ​មាន​ដេរ‌ដាស​ទៅ​ដោយ​កង្កែបរហូត​ដល់​ទៅ​ក្នុង​បន្ទប់​នៃ​ស្តេច​ផង

31 ទ្រង់​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​មកក៏​មាន​ចៃ​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​គេ

32 ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ព្រិល​ជំនួស​ភ្លៀងហើយ​ភ្លើង​ក៏​ឆេះ​នៅ​ក្នុង​ស្រុក​គេ

33 ទ្រង់​បាន​វាយ​អស់​ទាំង​ដើម​ទំពាំង‌បាយ‌ជូរនិង​ដើម​ល្វា​របស់​គេក៏​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ព្រំ​ទី​របស់​គេ

34 ទ្រង់​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​មកព្រម​ទាំង​ចង្រិត​ឥត​គណនា

35 សត្វ​ទាំង​នោះ​បាន​ស៊ី​អស់​ទាំង​ដំណាំ​ក្នុង​ស្រុកក៏​ស៊ី​ទាំង​ផល​កើត​ពី​ដី​របស់​គេ​ដែរ