ទំនុក‌ដំកើង 105:33-39 KHOV

33 ទ្រង់​បាន​វាយ​អស់​ទាំង​ដើម​ទំពាំង‌បាយ‌ជូរនិង​ដើម​ល្វា​របស់​គេក៏​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ព្រំ​ទី​របស់​គេ

34 ទ្រង់​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​មកព្រម​ទាំង​ចង្រិត​ឥត​គណនា

35 សត្វ​ទាំង​នោះ​បាន​ស៊ី​អស់​ទាំង​ដំណាំ​ក្នុង​ស្រុកក៏​ស៊ី​ទាំង​ផល​កើត​ពី​ដី​របស់​គេ​ដែរ

36 ទ្រង់​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក​គេគឺ​ជា​ដើម​កំឡាំង​របស់​គេ​ទាំង​ប៉ុន្មាន

37 ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មកមាន​ជាប់​ទាំង​ប្រាក់​នឹង​មាស​ផងឯ​ក្នុង​អស់​ទាំង​ពូជ​អំបូរ​នោះ គ្មាន​អ្នក​ណា​មួយគ្រាក‌ចិត្ត​ឡើយ

38 កាល​គេ​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ពួក​សាសន៍អេស៊ីព្ទ​ក៏​អរ​សប្បាយដ្បិត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង

39 ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់