ទំនុក‌ដំកើង 105:39-45 KHOV

39 ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់

40 គេ​ទូល​សូម នោះ​ទ្រង់​ក៏​នាំ​ហ្វូង​ក្រួច​មកហើយ​បាន​ចំអែត​គេ ដោយ​អាហារ​នៃ​ស្ថាន‌សួគ៌

41 ទ្រង់​បំប្រេះ​ថ្មដា នោះ​មាន​ទឹក​ផុល​ចេញ​មកហូរ​សាយ​តាម​កន្លែង​ហួត‌ហែង​ដូច​ជា​ទន្លេ

42 ដ្បិត​ទ្រង់​បាន​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ហើយ​ពី​អ័ប្រា‌ហាំ ជា​អ្នក​បំរើ​ទ្រង់​ដែរ

43 ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មក ដោយ​សេចក្ដី​រីក‌រាយគឺ​ជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់ ដោយ​ច្រៀង​បណ្តើរ

44 ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​នគរ​ដទៃ​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​គេគេ​បាន​ចាប់​យក​ផល​នៃ​ស្នាដៃ​របស់​សាសន៍​ទាំង​នោះទុក​ជា​របស់​ផង​ខ្លួន

45 ដើម្បី​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ផងចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។