ទំនុក‌ដំកើង 105:7-13 KHOV

7 ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ាឯ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​នៅ​ពេញ‌ពាស​លើ​ផែនដី

8 ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ចគឺ​ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ដល់​មនុស្ស​ទាំង​ពាន់​ដំណ

9 ជា​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំនិង​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក​ផង

10 ក៏​បាន​តាំង​សេចក្ដី​នោះ​ដល់​យ៉ាកុប​ទុក​ជា​ច្បាប់គឺ​ដល់​អ៊ីស្រា‌អែល សំរាប់​ជា​សេចក្ដី​សញ្ញាដ៏​នៅ​អស់‌កល្ប‌ជានិច្ច

11 ដោយ​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯងទុក​ជា​ចំណែក​មរដក​របស់​ឯង

12 គ្រា​នោះ គេ​មាន​គ្នា​ចំនួន​តិចអើ មាន​តិច​ណាស់ហើយ​ក៏​គ្រាន់​តែ​ស្នាក់​នៅ​ក្នុង​ស្រុក​នោះ​ផង

13 គេ​ជា​អ្នក​ដើរ​ចុះ​ឡើង ពី​នគរ​១​ទៅ​នគរ​១ហើយ​ពី​ស្រុក​១​ទៅ​ដល់​សាសន៍​១​ទៀត