ទំនុក‌ដំកើង 106:1-6 KHOV

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច

2 តើ​មាន​អ្នក​ណា​អាច​នឹង​ពណ៌នា​ពី​ការ​ខ្លាំង​ពូកែ​របស់ព្រះ‌យេហូវ៉ាឬ​សំដែង​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់​ទាំង​អស់​បាន

3 មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតគ្រប់​ពេល​គ្រប់​វេលា

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​នឹង​ប្រោស​ទូល‌បង្គំដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​ដល់​រាស្ត្រ​ទ្រង់ឱ​សូម​ប្រោស​ទូល‌បង្គំ ដោយ​សេចក្ដី​សង្រ្គោះ​នៃ​ទ្រង់​ផង

5 ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​សេចក្ដី​ចំរើននៃ​ពួក​រើស​តាំង​របស់​ទ្រង់ឲ្យ​ទូល‌បង្គំ​បាន​រីក‌រាយ ដោយ​សេចក្ដី​អំណ​នៃ​រាស្ត្រ​ទ្រង់ហើយ​ឲ្យ​បាន​អរ​ព្រឺ‌ព្រួច ជា​មួយ​នឹង​មរដក​របស់​ទ្រង់។

6 ៙ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាបដូច​ជា​ពួក​អយ្យកោ​យើង​ខ្ញុំ​ដែរក៏​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ធ្វើ​ការ​អាក្រក់​ផង