10 ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11 ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេឥតមាននៅសល់ដល់មួយឡើយ
12 នោះទើបគេបានជឿព្រះបន្ទូលទ្រង់ហើយច្រៀងសរសើរដល់ទ្រង់។
13 ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ
14 គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថានក៏ល្បងលព្រះនៅទីហួតហែងវិញ
15 ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេតែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
16 គេក៏មានសេចក្ដីច្រណែននឹងម៉ូសេនៅក្នុងទីដំឡើងត្រសាលហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ