ទំនុក‌ដំកើង 106:11-17 KHOV

11 ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ

12 នោះ​ទើប​គេ​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់ហើយ​ច្រៀង​សរសើរ​ដល់​ទ្រង់។

13 ៙ តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ច‌ការ​របស់​ទ្រង់​ទៅហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​សេចក្ដី​ដំបូន្មាន​របស់​ទ្រង់​ទេ

14 គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថានក៏​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង​វិញ

15 ទ្រង់​ក៏​ព្រម​ប្រទាន​តាម​សេចក្ដី​សំណូម​របស់​គេតែ​ទ្រង់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត​នៅ​ក្នុង​ចិត្ត​គេ​វិញ

16 គេ​ក៏​មាន​សេចក្ដី​ច្រណែន​នឹង​ម៉ូសេនៅ​ក្នុង​ទី​ដំឡើង​ត្រសាលហើយ​នឹង​អើរ៉ុន ដែល​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដែរ

17 នោះ​ផែនដី​ក៏​ប្រេះ​ហា ស្រូប​យក​ដាថាន​ទៅហើយ​គ្រប​លើ​អ័ប៊ីរ៉ាម និង​ពួក​គាត់