15 ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេតែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
16 គេក៏មានសេចក្ដីច្រណែននឹងម៉ូសេនៅក្នុងទីដំឡើងត្រសាលហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
17 នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅហើយគ្របលើអ័ប៊ីរ៉ាម និងពួកគាត់
18 មានភ្លើងឆេះឡើងក្នុងពួកគេអណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។
19 ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែបហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20 គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21 គេបានភ្លេចព្រះដែលជួយសង្គ្រោះគេជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ