21 គេបានភ្លេចព្រះដែលជួយសង្គ្រោះគេជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ
22 គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំនិងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23 ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញក្រែងទ្រង់បំផ្លាញគេមែន។
24 ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះគេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25 គឺបានរទូរទាំនៅក្នុងត្រសាលគេវិញឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26 ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថាទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27 ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។