ទំនុក‌ដំកើង 106:22-28 KHOV

22 គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំនិង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​ត្រង់​សមុទ្រ​ក្រហម

23 ដូច្នេះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ​បង់ប៉ុន្តែ​ម៉ូសេ ជា​អ្នក​រើស​តាំង​របស់​ទ្រង់លោក​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ក្នុង​ដំណើរ​រំលង​នោះដើម្បី​នឹង​បង្វែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញក្រែង​ទ្រង់​បំផ្លាញ​គេ​មែន។

24 ៙ អើ គេ​បាន​មើល‌ងាយ​ស្រុក​ដ៏​សប្បាយ​នោះគេ​មិន​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់​ទេ

25 គឺ​បាន​រទូ‌រទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញឥត​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

26 ដូច្នេះ ទ្រង់​ក៏​លើក​ព្រះ‌ហស្ត​ឡើង​ស្បថ​នឹង​គេ​ថាទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន

27 ហើយ​ថា នឹង​ឲ្យ​ពូជ‌ពង្ស​គេ​ដួល​នៅ​កណ្តាលអស់​ទាំង​សាសន៍ ព្រម​ទាំង​កំចាត់‌កំចាយ​គេឲ្យ​ទៅ​នៅ​ពេញ‌ពាស​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន។

28 ៙ គេ​ក៏​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌បាល-ពេអរហើយ​បាន​បរិភោគ​អស់​ទាំង​គ្រឿង​បូជាដែល​ថ្វាយ​ដល់​រូប​ព្រះ​ឥត​ជីវិត