26 ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថាទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27 ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28 ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរហើយបានបរិភោគអស់ទាំងគ្រឿងបូជាដែលថ្វាយដល់រូបព្រះឥតជីវិត
29 គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ដោយសារអំពើរបស់គេហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30 គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេរួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31 ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាសដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32 ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀតការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរដោយព្រោះគេ