ទំនុក‌ដំកើង 106:32-38 KHOV

32 ៙ គេ​ក៏​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ នៅ​ត្រង់​ទឹក​មេរីបា​ទៀតការ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ម៉ូសេ​កើត​មាន​ទោស​ដែរដោយ​ព្រោះ​គេ

33 ដ្បិត​គេ​បាន​រំអុក​ដល់​ចិត្ត​លោកហើយ​បបូរ​មាត់​លោក​បាន​និយាយ​ឥត​បើ​គិត។

34 ៙ គេ​ក៏​មិន​បាន​បំផ្លាញ​សាសន៍​ដទៃ​ទាំង​ប៉ុន្មានដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដែរ

35 គឺ​គេ​បាន​ទៅ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ជា​មួយព្រម​ទាំង​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ទាំង​នោះ​វិញ

36 ក៏​គោរព​ប្រតិ‌បត្តិ​ដល់​រូប​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ដែរជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ

37 អើ គេ​បាន​ទាំង​បូជា​ថ្វាយ​នូវ​កូន​ប្រុស​កូន​ស្រី​គេ​ដល់ពួក​អារក្ស​ផង

38 ក៏​កំចាយ​ឈាម​ដែល​គ្មាន​ទោសគឺ​ជា​ឈាម​របស់​កូន​ប្រុស​កូន​ស្រី​គេដែល​គេ​បូជា​ថ្វាយ​ដល់​អស់​ទាំង​រូប​ព្រះ​នៅ​ស្រុក​កាណានដូច្នេះ ស្រុក​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក​ដោយ‌សារ​ឈាម