39 គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មងដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិតដោយអំពើរបស់គេផង។
40 ៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ
41 ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42 ពួកខ្មាំងសត្រូវបានសង្កត់សង្កិនហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43 ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រាប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44 ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើលសេចក្ដីវេទនារបស់គេក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45 ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេហើយបានប្រែគំនិតទៅដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់