41 ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42 ពួកខ្មាំងសត្រូវបានសង្កត់សង្កិនហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43 ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រាប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44 ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើលសេចក្ដីវេទនារបស់គេក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45 ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេហើយបានប្រែគំនិតទៅដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
46 ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។
47 ៙ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយសូមជួយសង្គ្រោះយើងខ្ញុំផងសូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមកដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះនាមបរិសុទ្ធនៃទ្រង់ព្រមទាំងយកការសរសើរដល់ទ្រង់ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។