ទំនុក‌ដំកើង 106:45-48 KHOV

45 ទ្រង់​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ចំពោះ​គេហើយ​បាន​ប្រែ​គំនិត​ទៅដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់

46 ទ្រង់​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយត្រឡប់​ជា​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ​វិញ។

47 ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយសូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផងសូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្តាល​ពួក​សាសន៍​ដទៃ​មកដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​លើក​ដំកើង​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ព្រម​ទាំង​យក​ការ​សរសើរ​ដល់​ទ្រង់ទុក​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ផង។

48 ៙ សូម​សរសើរ​ដល់​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែលចាប់​តាំង​ពី​អស់‌កល្ប​រៀង​ទៅ​ដល់​អស់‌កល្ប‌ជានិច្ចត្រូវ​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ​ពោល​ថា អាម៉ែនចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ចុះ។