ទំនុក‌ដំកើង 106:6-12 KHOV

6 ៙ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាបដូច​ជា​ពួក​អយ្យកោ​យើង​ខ្ញុំ​ដែរក៏​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ធ្វើ​ការ​អាក្រក់​ផង

7 ពួក​អយ្យកោ​យើង​ខ្ញុំ​មិន​បាន​ពិចារណា​យល់ពី​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ​ទេក៏​មិន​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរគេ​បាន​បះ‌បោរ​នៅ​ត្រង់​មាត់​សមុទ្រ​វិញគឺ​ជា​សមុទ្រ​ក្រហម

8 ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ​ដែរដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌ចេស្តា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់បាន​ប្រាកដ​ច្បាស់

9 ទ្រង់​បាន​បង្គាប់​ដល់​សមុទ្រ​ក្រហមសមុទ្រ​នោះ​ក៏​រីង​ទៅយ៉ាង​នោះ ទ្រង់​បាន​នាំ​គេ​ដើរ​កាត់​ទី​ជំរៅដូច​ជា​ដើរ​នៅ​ទី​គោក

10 ទ្រង់​បាន​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ស្អប់​គេក៏​លោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

11 ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ

12 នោះ​ទើប​គេ​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់ហើយ​ច្រៀង​សរសើរ​ដល់​ទ្រង់។