ទំនុក‌ដំកើង 108:1-5 KHOV

1 ឱ​ព្រះ‌អង្គ​អើយចិត្ត​ទូល‌បង្គំ​បាន​តាំង​នៅ​មាំ​ហើយទូល‌បង្គំ​នឹង​ច្រៀង អើ នឹង​ច្រៀង​សរសើរដោយ‌សារ​កិត្តិយស​របស់​ទូល‌បង្គំ​ដែរ

2 ឱ​ពិណ ហើយ​នឹង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើងឯ​ទូល‌បង្គំ​នឹង​ភ្ញាក់​ពី​ព្រលឹម​ដែរ

3 ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់នៅ​កណ្តាល​ជន​ទាំង‌ឡាយទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន

4 ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ពពក​ដែរ

5 ឱ​ព្រះ‌អង្គ​អើយសូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃហើយ​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី