1 ឱព្រះអង្គអើយចិត្តទូលបង្គំបានតាំងនៅមាំហើយទូលបង្គំនឹងច្រៀង អើ នឹងច្រៀងសរសើរដោយសារកិត្តិយសរបស់ទូលបង្គំដែរ
2 ឱពិណ ហើយនឹងស៊ុងអើយ ចូរភ្ញាក់ឡើងឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ
3 ឱព្រះយេហូវ៉ាអើយទូលបង្គំអរព្រះគុណដល់ទ្រង់នៅកណ្តាលជនទាំងឡាយទូលបង្គំនឹងច្រៀងសរសើរទ្រង់នៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មាន
4 ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ធំខ្ពស់ជាងផ្ទៃមេឃហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ពពកដែរ
5 ឱព្រះអង្គអើយសូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃហើយឲ្យសិរីល្អនៃទ្រង់ផ្សាយទៅពេញលើផែនដី
6 ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួចសូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់ហើយឆ្លើយមកយើងខ្ញុំផង