2 ឱពិណ ហើយនឹងស៊ុងអើយ ចូរភ្ញាក់ឡើងឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ
3 ឱព្រះយេហូវ៉ាអើយទូលបង្គំអរព្រះគុណដល់ទ្រង់នៅកណ្តាលជនទាំងឡាយទូលបង្គំនឹងច្រៀងសរសើរទ្រង់នៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មាន
4 ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ធំខ្ពស់ជាងផ្ទៃមេឃហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ពពកដែរ
5 ឱព្រះអង្គអើយសូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃហើយឲ្យសិរីល្អនៃទ្រង់ផ្សាយទៅពេញលើផែនដី
6 ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួចសូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់ហើយឆ្លើយមកយើងខ្ញុំផង
7 ព្រះទ្រង់បានមានព្រះបន្ទូល ដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ថា យើងនឹងត្រេកអរឡើង ក៏នឹងបែងចែកស្រុកស៊ីគែមហើយនឹងវាស់ច្រកភ្នំសិកូត
8 ឯស្រុកកាឡាត ជាស្រុករបស់ផងយើងហើយខេត្តម៉ាន៉ាសេផងខេត្តអេប្រាអិមជាទីមាំមួនការពារក្បាលយើងហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង