ទំនុក‌ដំកើង 108:8-13 KHOV

8 ឯ​ស្រុក​កាឡាត ជា​ស្រុក​របស់​ផង​យើងហើយ​ខេត្ត​ម៉ាន៉ាសេ​ផងខេត្ត​អេប្រា‌អិម​ជា​ទី​មាំ‌មួន​ការ‌ពារ​ក្បាល​យើងហើយ​ស្រុក​យូដា​ជា​អ្នក​តែង​ច្បាប់​របស់​យើង

9 ស្រុក​ម៉ូអាប់ ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹកហើយ​យើង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំមយើង​នឹង​ស្រែក​ឡើង​ពី​លើ​ស្រុក​ភីលីស្ទីន

10 តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បានតើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ទៅ​ឯ​ស្រុក​អេដំម

11 ឱ​ព្រះ‌អង្គ​អើយ តើ​មិន​មែន​ទ្រង់​ទេ​ឬ​អីជា​ព្រះ​ដែល​បាន​ចោល​យើង​ខ្ញុំ​ហើយ​ផងឱ​ព្រះ‌អង្គ​អើយ ទ្រង់​ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយនឹង​ពល‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ដែរ

12 សូម​ទ្រង់​ប្រោស​មេត្តា​ជួយ​យើង​ខ្ញុំ​ទាស់​នឹង​ពួក​សត្រូវដ្បិត​សេចក្ដី​ជំនួយ​របស់​មនុស្ស នោះ​ឥត​ប្រយោជន៍​ទេ

13 ដោយ​ពឹង​ដល់​ព្រះ នោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវរបស់​យើង​ខ្ញុំ​បង់។