11 សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
12 សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ
13 សូមឲ្យពូជវាត្រូវផុតចេញលុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះវាត្រូវសូន្យបាត់ទៅ
14 សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោវាហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
15 សូមឲ្យសេចក្ដីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ចដើម្បីឲ្យទ្រង់បានផ្តាច់សេចក្ដីនឹកចាំពីគេចេញពីផែនដីទៅ
16 ពីព្រោះវាមិនបាននឹកចាំនឹងសំដែងសេចក្ដីមេត្តាទេគឺបានសង្កត់សង្កិនមនុស្សក្រលំបាកនិងមនុស្សកំសត់ទុគ៌តព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញដើម្បីនឹងសំឡាប់គេបង់
17 អើ វាបានចូលចិត្តនឹងការជេរប្រទេចហើយការនោះក៏កើតមកដល់ខ្លួនវាវាមិនចូលចិត្តនឹងការឲ្យពរទេហើយការនោះក៏នៅឆ្ងាយពីវា