20 នេះហើយជារង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ
21 តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយសូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដីសប្បុរសដ៏ប្រសើររបស់ទ្រង់
22 ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌តហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
23 ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប
24 ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ
25 ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេកាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
26 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំផងឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់