27 ដើម្បីឲ្យគេបានដឹងថា ការនេះគឺជាព្រះហស្តទ្រង់ធ្វើទេគឺជាទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលបានធ្វើការនេះ
28 ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញកាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមានសេចក្ដីខ្មាសតែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ
29 សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួនដោយសេចក្ដីអាប់យសឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាសដូចជាពាក់អាវ
30 មាត់ទូលបង្គំនឹងអរព្រះគុណដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែងអើ ទូលបង្គំនឹងសរសើរដល់ទ្រង់នៅកណ្តាលជនទាំងឡាយ
31 ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌តដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោសចំពោះព្រលឹងគេ។