9 សូមឲ្យកូនចៅវានៅជាកំព្រាឪពុកហើយឲ្យប្រពន្ធវានៅជាមេម៉ាយ
10 សូមឲ្យកូនចៅវាធ្វើជាមនុស្សអាវាសែទាំងដើរសុំទានឲ្យគេរកស៊ីតាមទីច្រកល្ហករបស់គេ
11 សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
12 សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ
13 សូមឲ្យពូជវាត្រូវផុតចេញលុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះវាត្រូវសូន្យបាត់ទៅ
14 សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោវាហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
15 សូមឲ្យសេចក្ដីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ចដើម្បីឲ្យទ្រង់បានផ្តាច់សេចក្ដីនឹកចាំពីគេចេញពីផែនដីទៅ