1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ព្រះអម្ចាស់នៃទូលបង្គំថាចូរឲ្យឯងអង្គុយនៅខាងស្តាំអញទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងឲ្យធ្វើជាកំណល់កល់ជើងឯង
2 ព្រះយេហូវ៉ាទ្រង់នឹងសន្ធឹងដំបងនៃព្រះចេស្តាឯងចេញពីក្រុងស៊ីយ៉ូនឲ្យឯងគ្រប់គ្រងនៅកណ្តាលពួកខ្មាំងសត្រូវផង
3 រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្តនៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ដោយគ្រឿងបរិសុទ្ធពួកកំឡោះរបស់ឯង នឹងបានដូចជាទឹកសន្សើមដែលចេញពីផ្ទៃនៃបច្ចូសកាលមក
4 ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃនៅអស់កល្បជានិច្ចតាមរបៀបលោកម៉ិលគីស្សាដែកទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ
5 ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯងទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាននៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់