ទំនុក‌ដំកើង 111:3-9 KHOV

3 ឯ​ស្នាដៃ​នៃ​ទ្រង់ នោះ​ល្អ​ប្រពៃ ហើយ​រុងរឿង​ឧត្តមសេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

4 ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណានិង​អាណិត‌អាសូរ

5 ទ្រង់​បាន​ប្រទាន​អាហារ ដល់​អស់​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ក៏​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ច​ដែរ

6 ទ្រង់​បាន​សំដែង​ព្រះ‌ចេស្តា​នៃ​ការ​ទ្រង់ឲ្យ​រាស្ត្រ​ទ្រង់​ឃើញដោយ​ប្រទាន​ឲ្យ​គេ​គ្រង​បាន​មរដក​នៃ​អស់​ទាំង​សាសន៍

7 អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ហើយ​សុចរិតបញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់​សុទ្ធ​តែ​ម៉ត់‌ចត់

8 ក៏​បាន​តាំង​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចហើយ​បាន​សំរេច​ដោយ​សេចក្ដី​ពិត និង​សេចក្ដី​ទៀង​ត្រង់

9 ទ្រង់​បាន​ចាត់​ប្រើ​សេចក្ដី​ប្រោស​លោះ​ដល់​រាស្ត្រ​ទ្រង់ទ្រង់​បាន​សំរេច​សេចក្ដី​សញ្ញា​ទ្រង់ ឲ្យ​នៅ​ជា​ដរាបព្រះ‌នាម​ទ្រង់​បរិសុទ្ធ ហើយ​គួរ​គោរព