5 អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចីនោះបានសប្បាយហើយអ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្ដីយុត្តិធម៌
6 ដ្បិតគេមិនត្រូវរង្គើឡើយនិងចេះតែមានសេចក្ដីនឹកចាំពីមនុស្សសុចរិតនៅជារៀងរាបដរាប
7 អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយចិត្តគេបានមាំមួនហើយ ដោយទុកចិត្តនឹងព្រះយេហូវ៉ា
8 ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន
9 គេបានចែកចាយ គឺបានចែកឲ្យដល់មនុស្សកំសត់សេចក្ដីសុចរិតរបស់គេគង់នៅជាដរាបមនុស្សទាំងឡាយនឹងលើកមុខអ្នកនោះ ឲ្យមានកិត្តិសព្ទ
10 ពួកមនុស្សអាក្រក់នឹងមើលឃើញហើយនឹងមានចិត្តក្នាញ់គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅបំណងចិត្តនៃមនុស្សអាក្រក់នោះនឹងវិនាសសូន្យទៅវិញ។