1 ចូរសរសើរដល់ព្រះយេហូវ៉ាឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា
2 សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ
3 ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិចនោះព្រះនាមព្រះយេហូវ៉ាគួរសរសើរ
4 ព្រះយេហូវ៉ាទ្រង់ស្ថិតនៅទីខ្ពស់លើគ្រប់ទាំងសាសន៍ហើយសិរីល្អនៃទ្រង់ក៏ខ្ពស់ជាងផ្ទៃមេឃ
5 តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
6 ទ្រង់ឱនព្រះនេត្រ ដើម្បីទតមើលផ្ទៃមេឃ និងផែនដី
7 ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដីហើយមនុស្សកំសត់ទុគ៌តចេញពីគំនរសំរាម