1 កាលសាសន៍អ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទគឺកាលពូជពង្សនៃយ៉ាកុប បានចេញពីសាសន៍ដែលមានភាសាទីទៃ
2 នោះពួកយូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ទ្រង់ហើយពួកអ៊ីស្រាអែលបានធ្វើជាអាណាខេត្តរបស់ទ្រង់
3 សមុទ្របានឃើញ ហើយក៏រត់បាត់ទៅទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ
4 អស់ទាំងភ្នំធំៗ ក៏លោតដូចជាចៀមឈ្មោលហើយភ្នំតូចៗ ដូចជាកូនចៀម
5 ឱសមុទ្រអើយ តើវាថ្វី បានជារត់ទៅដូច្នេះហើយទន្លេយ័រដាន់ឯងដែរ បានជាហូរថយច្រាសទៅ