ទំនុក‌ដំកើង 115:14-18 KHOV

14 សូម​ព្រះ‌យេហូវ៉ា​ចំរើន​ឯង​រាល់​គ្នា ឲ្យ​កាន់​តែ​ច្រើន​ឡើងគឺ​ឯង​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​ឯង​រាល់​គ្នា​ផង

15 ឯង​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី

16 ឯ​ស្ថាន‌សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ‌យេហូវ៉ាចំណែក​ផែនដី​វិញ នោះ​ទ្រង់​បាន​ប្រគល់​ដល់​មនុស្ស​ជាតិ

17 មនុស្ស​ស្លាប់​រមែង​មិន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ទេព្រម​ទាំង​មនុស្ស​ដែល​ចុះ​ទៅ​នៅ​ឯ​ស្ថាន​ស្ងាត់​ឈឹង​ផង

18 តែ​ចំណែក​យើង​ខ្ញុំ នឹង​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកបដោយ​ព្រះ‌ពរចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប​ត​ទៅចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។