ទំនុក‌ដំកើង 115:4-10 KHOV

4 ឯ​ព្រះ​របស់​គេ នោះ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាសជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ

5 រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

6 មាន​ត្រចៀក តែ​ស្តាប់​មិន​ឮមាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន

7 មាន​ដៃ តែ​ចាប់​កាន់​មិន​បានមាន​ជើង តែ​មិន​ចេះ​ដើរ​ឡើយក៏​មិន​ចេះ​បញ្ចេញ​សំឡេង​តាម​បំពង់​ក​ផង

8 ជាង​ដែល​ធ្វើ អើ អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ទាំង​នោះគេ​នឹង​បាន​ដូច​ជា​រូប​នោះ​ដែរ

9 ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

10 ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង