ទំនុក‌ដំកើង 115:6-12 KHOV

6 មាន​ត្រចៀក តែ​ស្តាប់​មិន​ឮមាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន

7 មាន​ដៃ តែ​ចាប់​កាន់​មិន​បានមាន​ជើង តែ​មិន​ចេះ​ដើរ​ឡើយក៏​មិន​ចេះ​បញ្ចេញ​សំឡេង​តាម​បំពង់​ក​ផង

8 ជាង​ដែល​ធ្វើ អើ អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ទាំង​នោះគេ​នឹង​បាន​ដូច​ជា​រូប​នោះ​ដែរ

9 ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

10 ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

11 ឱ​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

12 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំទ្រង់​នឹង​ប្រទាន​ពរ​ពិត ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួកវង្ស​អ៊ីស្រា‌អែលទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក​វង្ស​អើរ៉ុន