ទំនុក‌ដំកើង 116:11-17 KHOV

11 ក្នុង​ការ​រួស‌រាន់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ថាមនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត‌កុហក

12 តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ាចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន

13 គឺ​ខ្ញុំ​នឹង​ទទួល​យក​ពែង​នៃ​សេចក្ដី​សង្គ្រោះហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

14 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ាអើ នៅ​មុខ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង

15 ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ាជា​ការ​វិសេស​ដល់​ព្រះ‌នេត្រ​ទ្រង់

16 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​ទាសា​របស់​ទ្រង់​ពិតគឺ​ជា​ទាសា​របស់​ទ្រង់ ហើយ​ជា​កូន​នៃ​ទាសី​របស់​ទ្រង់តែ​ទ្រង់​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ចេញ​ហើយ

17 ទូល‌បង្គំ​នឹង​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់