16 ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិតគឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
17 ទូលបង្គំនឹងថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ាហើយនឹងអំពាវនាវដល់ព្រះនាមទ្រង់
18 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ាអើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
19 គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ាគឺនៅកណ្តាលឯង ឱក្រុងយេរូសាឡិមអើយចូរសរសើរដល់ព្រះយេហូវ៉ាចុះ។