ទំនុក‌ដំកើង 116:2-8 KHOV

2 ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់​ខ្ញុំបាន​ជា​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​អស់​១​ជីវិត

3 ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំហើយ​សេចក្ដី​ឈឺ​ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់បាន​ចាប់​ខ្ញុំខ្ញុំ​ក៏​កើត​មាន​ទុក្ខ​វេទនា និង​ព្រួយ​បារម្ភ

4 នោះ​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថាឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់សូម​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ផង

5 ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណានិង​សេចក្ដី​សុចរិតអើ ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​មាន​សេចក្ដី​អាណិត‌អាសូរ

6 ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ទំនុក​បំរុង​មនុស្ស​ឆោត​ល្ងង់ឯ​ខ្ញុំ​ក៏​បាន​ត្រូវ​គេ​បន្ទាប‌បន្ថោក​ម្តងហើយ​ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ

7 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ

8 គឺ​ទ្រង់​បាន​ប្រោស​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់និង​ឲ្យ​ខ្ញុំ​រួច​ពី​ការ​ស្រក់​ទឹក​ភ្នែកហើយ​ឲ្យ​ជើង​ខ្ញុំ​រួច​ពី​ការ​ចំពប់​ដួល​ផង