ទំនុក‌ដំកើង 116:6-12 KHOV

6 ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ទំនុក​បំរុង​មនុស្ស​ឆោត​ល្ងង់ឯ​ខ្ញុំ​ក៏​បាន​ត្រូវ​គេ​បន្ទាប‌បន្ថោក​ម្តងហើយ​ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ

7 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ

8 គឺ​ទ្រង់​បាន​ប្រោស​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់និង​ឲ្យ​ខ្ញុំ​រួច​ពី​ការ​ស្រក់​ទឹក​ភ្នែកហើយ​ឲ្យ​ជើង​ខ្ញុំ​រួច​ពី​ការ​ចំពប់​ដួល​ផង

9 ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ានៅ​ក្នុង​ស្ថាន​នៃ​មនុស្ស​រស់

10 ខ្ញុំ​បាន​ជឿ​ហើយ បាន​ជា​ខ្ញុំ​ថា ខ្ញុំ​មាន​ទុក្ខ​ខ្លាំង​ណាស់

11 ក្នុង​ការ​រួស‌រាន់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ថាមនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត‌កុហក

12 តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ាចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន