7 ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
8 គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់និងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែកហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
9 ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ានៅក្នុងស្ថាននៃមនុស្សរស់
10 ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
11 ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថាមនុស្សទាំងអស់សុទ្ធតែភូតកុហក
12 តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
13 គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា