9 ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ានៅក្នុងស្ថាននៃមនុស្សរស់
10 ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
11 ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថាមនុស្សទាំងអស់សុទ្ធតែភូតកុហក
12 តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
13 គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
14 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ាអើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
15 ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ាជាការវិសេសដល់ព្រះនេត្រទ្រង់