1 ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2 ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3 ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4 ឥឡូវនេះ គួរឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប