1 ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2 ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3 ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4 ឥឡូវនេះ គួរឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5 ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់ខ្ញុំព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ
6 ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយតើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន