12 គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំតែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លាដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
13 គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួលប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ
14 ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំក៏បានត្រឡប់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំដែរ។
15 ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិតនោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ
16 ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើងព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ។
17 ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា
18 ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំងតែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ