18 ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំងតែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ
19 សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅហើយនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
20 នេះហើយជាទ្វារនៃព្រះយេហូវ៉ាពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ
21 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។
22 ៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញនោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ
23 នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ
24 ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុកនៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។