25 ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់សូមជួយសង្គ្រោះឥឡូវឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់សូមចាត់សេចក្ដីចំរើនមកឥឡូវ
26 សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាមព្រះយេហូវ៉ា បានប្រកបដោយព្រះពរយើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរអំពីដំណាក់នៃព្រះយេហូវ៉ា
27 ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនាដោយខ្សែចុះ
28 ទ្រង់ជាព្រះនៃទូលបង្គំហើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ទ្រង់ជាព្រះនៃទូលបង្គំៗនឹងដំកើងទ្រង់ឡើង។
29 ៙ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់ល្អសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។