7 ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំតាមបំណងចិត្តខ្ញុំ
8 ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងមនុស្ស
9 ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងពួកអ្នកធំ។
10 ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំតែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
11 គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិតតែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
12 គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំតែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លាដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
13 គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួលប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ