ទំនុក‌ដំកើង 119:10-16 KHOV

10 ទូល‌បង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្តឱ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់របស់​ទ្រង់​ឡើយ

11 ទូល‌បង្គំ​បាន​កំណត់​ចាំ​ព្រះ‌បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ

12 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មាន​ពរ​ហើយសូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ

13 បបូរ​មាត់​ទូល‌បង្គំ​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

14 ទូល‌បង្គំ​បាន​ត្រេក‌អរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាមសេចក្ដី​បន្ទាល់​របស់​ទ្រង់ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​ចំពោះ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង

15 ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់

16 ទូល‌បង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មានឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។