ទំនុក‌ដំកើង 119:100-106 KHOV

100 ទូល‌បង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗពី​ព្រោះ​ទូល‌បង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

101 ទូល‌បង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

102 ទូល‌បង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​បង្រៀន​ទូល‌បង្គំ

103 ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូល‌បង្គំ​ណាស់​ហ្ន៎អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូល‌បង្គំ​ទៅ​ទៀត

104 ទូល‌បង្គំ​បាន​មាន​យោបល់​ដោយ‌សារ​បញ្ញត្ត​ទ្រង់ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្អប់​ដល់​អស់​ទាំង​ផ្លូវ​កំភូត។

105 ៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល‌បង្គំ​ផង

106 ទូល‌បង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថាទូល‌បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់