ទំនុក‌ដំកើង 119:108-114 KHOV

108 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួលដង្វាយ​នៃ​មាត់​ទូល‌បង្គំ ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្តហើយ​សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូល‌បង្គំ​ផង

109 ជីវិត​នៃ​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរតែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

110 ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូល‌បង្គំប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ

111 ទូល‌បង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់ទុក​ជា​មរដក​នៅ​ជា​ដរាបដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​រីក‌រាយ

112 ទូល‌បង្គំ​បាន​លំអៀង​ចិត្ត​ទៅ​ឲ្យ​សំរេច​តាម​បញ្ញត្ត​ទ្រង់នៅ​ជា​ដរាប រហូត​ដល់​ចុង​បំផុត។

113 ៙ ទូល‌បង្គំ​ស្អប់​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​២តែ​ទូល‌បង្គំ​ស្រឡាញ់​ដល់​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

114 ទ្រង់​ជា​ទី​ពឹង​ជ្រក ហើយ​ជា​ខែល​របស់​ទូល‌បង្គំទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់