ទំនុក‌ដំកើង 119:118-124 KHOV

118 ទ្រង់​បាន​លើក​ថ្លឹង​នូវ​អស់​អ្នក​ដែល​វង្វេង​ចេញពី​បញ្ញត្ត​ទ្រង់ដ្បិត​សេចក្ដី​ឆ‌បោក​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ

119 ទ្រង់​ធ្វើ​ឲ្យ​ពួក​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដីដូច​ជា​គេ​ដួស​ពពុះ​ចេញ​ពី​ឆ្នាំងហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់​ដល់​សេចក្ដី​បន្ទាល់របស់​ទ្រង់

120 រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​ភ័យ​ខ្លាច​ដល់​ទ្រង់ទូល‌បង្គំ​ក៏​ខ្លាច​ចំពោះ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដែរ។

121 ៙ ទូល‌បង្គំ​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌និង​សេចក្ដី​សុចរិតសូម​កុំ​បោះ‌បង់​ចោល​ទូល‌បង្គំទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ឡើយ

122 សូម​ទ្រង់​ធានា​ឲ្យ​អ្នក​បំរើ​ទ្រង់​បាន​សេចក្ដី​ល្អសូម​កុំ​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​សង្កត់‌សង្កិន​ទូល‌បង្គំ​ឡើយ

123 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅ ដោយ​ទន្ទឹងចាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះនិង​ព្រះ‌បន្ទូល​ដ៏​សុចរិត​របស់​ទ្រង់

124 សូម​ប្រព្រឹត្ត​នឹង​អ្នក​បំរើ​ទ្រង់តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ