ទំនុក‌ដំកើង 119:124-130 KHOV

124 សូម​ប្រព្រឹត្ត​នឹង​អ្នក​បំរើ​ទ្រង់តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ

125 ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយសូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់

126 នេះ​ជា​វេលា​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​ការ​ហើយដ្បិត​គេ​បាន​រំលង​ល្មើស​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់

127 ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាសអើ ក៏​ស្រឡាញ់​ច្រើន​ជាង​មាស​សុទ្ធ​ផង

128 ដូច្នេះ ទូល‌បង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថាជា​ត្រឹម‌ត្រូវ​គ្រប់​ប្រការតែ​ទូល‌បង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។

129 ៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូល‌បង្គំ​គោរព​កាន់​តាម

130 ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់