ទំនុក‌ដំកើង 119:126-132 KHOV

126 នេះ​ជា​វេលា​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​ការ​ហើយដ្បិត​គេ​បាន​រំលង​ល្មើស​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់

127 ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាសអើ ក៏​ស្រឡាញ់​ច្រើន​ជាង​មាស​សុទ្ធ​ផង

128 ដូច្នេះ ទូល‌បង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថាជា​ត្រឹម‌ត្រូវ​គ្រប់​ប្រការតែ​ទូល‌បង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។

129 ៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូល‌បង្គំ​គោរព​កាន់​តាម

130 ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់

131 ទូល‌បង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

132 សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តាដល់​ទូល‌បង្គំដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នកដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់